ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ១៥ ធ្នូ ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ១៥ ធ្នូ ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការបន្ត​សវនាការ​លោក កឹម សុខា នាំ​ឲ្យ​មាន​មតិ​ចម្រុះ​ពី​អ្នកវិភាគ​ និង​ឃ្លាំមើល​សង្គម។ ករណី​ឆ្លង​មេរោគ​​​កូវីដ១៩​បំប្លែង​​ថ្មី​​អូមីក្រុង ត្រូវបាន​រក​ឃើញ​លើក​ដំបូង​នៅ​កម្ពុជា។ អ្នកបោះឆ្នោត ទាមទារ​ភាពត្រឹមត្រូវ​ក្នុង​ការជ្រើសតាំង​ចៅហ្វាយ​ក្រុង Lowell ជា​ខ្មែរ​អាមេរិកាំង​ដំបូង។ ការគោរព​សិទ្ធិ​ជនភៀសខ្លួន​ធ្លាក់ចុះ ខណៈ​ទំនាក់ទំនង​កម្ពុជា-ថៃ​ឈានឡើង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​ថា​ ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​កូវីដ១៩​បាន​ធ្លាក់​ចុះ ប៉ុន្តែ​នៅ​តែ​មាន​«កម្រិត​ការ​ការពារ​ខ្ពស់»។ សហរដ្ឋ​អាមេរិក ពិនិត្យមើល​វិធានការ​បន្ថែម​ដើម្បី​ដាក់​សម្ពាធ​លើ​ពួក​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក បាន​ឡើង​ដល់​៨សែន​នាក់ មួយ​ឆ្នាំ​​ក្រោយ​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ចាប់ផ្តើម។ ខ្យល់​គួច​ tornado បំផ្លិច​បំផ្លាញ​តំបន់​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG