ព័ត៌មានអំពីកម្ពុជាមាន ក្រុមសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្សកម្ពុជា ទាមទារឲ្យស្តារស្ថានភាពសិទ្ធិមនុស្ស និងទម្លាក់ចោលការចោទប្រកាន់លើពួកគេ។ «គណបក្សកម្ពុជានិយម»ដែលទើបបង្កើតថ្មី ប្រកាសចាប់ផ្តើមសកម្មភាពជាមួយគោលការណ៍គោរពសិទ្ធិមនុស្ស។ រដ្ឋាភិបាល ឈប់ផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបញ្ញើ។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្នុងរដ្ឋមួយក្នុងប៉ែកខាងជើងប្រទេសឥណ្ឌា ពួកនារីចង់ដំឡើងអាយុរៀបការតាមច្បាប់។ សន្និសីទកំពូលរបស់លោក Bidenអំពីលទ្ធិប្រជាធិបតេយ្យ នាំឱ្យក្រុមអ្នកកាន់អំណាចផ្តាច់ការខឹងសម្បារ។ អំបូរសត្វនិងរុក្ខជាតិដែលមានប្រភពនៅអូស្ត្រាលី កំពុងរងការគំរាមកំហែងពីសត្វមកពីក្រៅប្រទេស។ ឡាវសម្ពោធផ្លូវរទេះភ្លើងភ្ជាប់ទៅកាន់ប្រទេសចិន ខណៈបំណុលជំពាក់ចិនកើនឡើង។ តុលាការម៉ាឡាវី ច្រានចោលការជំទាស់នឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី៕