ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ៦ ធ្នូ ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ៦ ធ្នូ ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជាមាន លោក ហ៊ុន សែន ថា​ លោក​នឹង​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ ទោះ​មាន​ការ​រិះគន់​ក៏​ដោយ។ លោក ហ៊ុន សែនថា​ កម្ពុជា​កំពុង​រៀបចំ​បង្កើត​រោង​ចក្រ​ផលិត​វ៉ាក់សាំងការពារ​ជំងឺ​​កូវីដ ​ក្រោម​ការ​ជួយ​របស់​ចិន។ ព្រះ​សព​​សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឫទ្ធិ​ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។ ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ម្ចាស់ ​នរោត្តម ​រណឫទ្ធិ​ ទុក​ឲ្យ​ជីវិត​គណបក្ស​រាជានិយម​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​តែ​មិន​ប្រាកដ​ប្រជា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ​ មាន​កិច្ចពិភាក្សា​អំពី«ឱកាសនិងការស្គាល់ពីខ្លួនឯង​ជាគន្លឹះឆ្ពោះទៅរកភាព​ជាអ្នកដឹកនាំ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន របប​យោធា​មីយ៉ាន់ម៉ា​កាត់ទោស​អ្នកស្រី Suu Kyi ដាក់​ពន្ធនាគារ ៤ ឆ្នាំ។ លោក Biden និង​លោក Putin នឹង​ពិភាក្សា​គ្នា​អំពី​វិបត្តិ​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​ស្អែក។ អ៊ីស្រាអែល​ស្នើ​ប្រទេស​ដែល​ចរចា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ឲ្យ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG