ព័ត៌មានអំពីកម្ពុជាមាន ក្រុមសិទ្ធិមនុស្សរិះគន់ចំណាត់ការនាយករដ្ឋមន្រ្តីដែលលើកឡើងថា ប្រសិនបើ«សារភាពរួចខ្លួន»ពាក់ព័ន្ធនឹងរឿងទន្រ្ទានដីបឹងទន្លេសាប។ អ្នកវិភាគថា ការប្រកាសរបស់លោក ហ៊ុន សែន គាំទ្រឲ្យកូនប្រុសធ្វើជានាយករដ្ឋមន្រ្តីគឺដើម្បីស្ទង់ចរន្តគាំទ្រ។ បទសម្ភាសន៍៖ កេរដំណែលក្រោយការសោយទិវង្គតព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ រីឯព័ត៌មានអន្តរជាតិវិញមាន ការបិទព្រំដែនពេលវិបត្តិកូវីដ១៩ធ្វើឱ្យពាណិជ្ជកម្មនៅនឹងនិងមានប្រយោជន៍ដល់គោលដៅស្ថានភាពខ្លួនទីពឹងខ្លួនរបស់ចិន។ ចំណងទាក់ទងចិនត្រូវបានគេមើលឃើញថា ជាប្រភពនៃភាពវឹកវរនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ លោកស្រី Ressa ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពបដិសេធមិនភៀសខ្លួនដោយសារការចោទប្រកាន់របស់ហ្វីលីពីនទេ។ អ្នកប្រកបអាជីវកម្មក្នុងប្រទេសអាហ្រ្វិកខាងត្បូងបារម្ភអំពីការបិទខ្ទប់ប្រទេសសាជាថ្មីដោយសារវីរុសបំប្លែងថ្មី៕