ព័ត៌មានអំពីកម្ពុជាមានដូចជា សកម្មជនតំបន់ឡពាងម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សា ខណៈគ្រួសារថា ជារឿងអយុត្តិធម៌។ កម្ពុជាទទួលបានការគាំទ្រពីរដ្ឋាភិបាលក្រុងវៀងចន្ទន៍ជាប្រធានអាស៊ាន និងផ្តល់ជំនួយមួយចំនួនដល់ភាគីឡាវ។ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេវិញ ខណៈនៅបន្តព្រួយបារម្ភអំពីវីរុសថ្មី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វីរុសកូវីដ១៩បំប្លែងថ្មី Omicron បានឆ្លងដល់ប្រទេសកាន់តែច្រើន។ លោក Biden ជំរុញពលរដ្ឋអាមេរិកកាំងឲ្យចាក់វ៉ាក់សាំង ស្របពេលវីរុសកូវីដ១៩ បំប្លែងថ្មី Omicron កំពុងរាលដាលលើពិភពលោក។ រដ្ឋមន្ត្រីការបរទសអាមេរិក ចូលរួមកិច្ចប្រជុំអង្គការអូតង់ស្ដីពីបញ្ហាសន្តិសុខ។ តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាសសាលក្រមសម្រាប់បណ្តឹងប្រឆាំងអ្នកស្រី Suu Kyi និងព័ត៌មានដទៃទៀត៕