ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍ជាមួយអ្នកស្រី ហ៊ឹម ច័ន្ទឫទ្ធី អ្នកនិពន្ធសៀវភៅ When Broken Glass Floats ឬជាភាសាខ្មែរថា «នៅពេលអំបែងអណ្តែត» អំពីការសម្តែងល្ខោនដែលមានចំណងជើងថា Four Children ឬជាភាសាខ្មែរថា«កុមារបួននាក់» ដែលជាការដកស្រង់ចេញពីសៀវភៅ៤ក្បាល រៀបរាប់អំពីបទពិសោធន៍ឆ្លងកាត់សង្គ្រាមរបស់កុមារ៤នាក់មកពីប្រទេសផ្សេងគ្នា។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ស្តីពី«ការស្តារនយោបាយកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្រុមសកម្មជន រំពឹងថា ទទួលបានលទ្ធផលច្រើនពីការពិភាក្សារវាងលោក Biden និងលោក Xi។ ការជួយធម្មជាតិស្តារសមត្ថភាពឡើងវិញដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ការឈានជើងចូលរបស់ចិនក្នុងវិស័យឌីជីថលនៅទ្វីបអាហ្រ្វិក ធ្វើឲ្យអ្នកជំនាញព្រួយបារម្ភ៕