ព័ត៌មានអំពីកម្ពុជាមាន រដ្ឋសភាអនុម័តថវិកាជាតិឆ្នាំ២០២២ត្រៀមស្តារពីផលប៉ះពាល់ជំងឺកូវីដ រៀបចំកិច្ចប្រជុំអាស៊ាន និងការបោះឆ្នោត។ គណបក្សបេះដូងជាតិប្តឹងទៅតុលាការកំពូលពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស។ លោក រ៉ុង ឈុន មិនទាន់កំណត់ផ្លូវដើរនយោបាយ ខណៈសកម្មជនដទៃប្តេជ្ញាបន្តលើកស្ទួយប្រជាធិបតេយ្យ។ កសិករនៅតំបន់ជាប់មាត់សមុទ្រកម្ពុជារងផលប៉ះពាល់ ដោយសារទឹកប្រៃជ្រៀតចូលស្រែ។ រីឯព័ត៌មានអន្តរជាតិវិញមាន ផលប៉ះពាល់មុខពីរនៃបម្រែបម្រួលអាកាសធាតុ និងរបៀបដោះស្រាយបញ្ហានេះ។ ប្រទេសចិនរៀបចំជាថ្មីគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម៕