ព័ត៌មានអំពីកម្ពុជាមាន កិច្ចប្រជុំអាស៊ីអឺរ៉ុបចាប់ផ្តើម ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមមូលបទ«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»។ អូស្ត្រាលីទំនងមិនបន្តកិច្ចព្រមព្រៀងជនភៀសខ្លួនជាមួយកម្ពុជាទៀតទេ។ អូស្ត្រាលីរំពឹងថា កម្ពុជារក្សា«តុល្យភាព» ពេលធ្វើជាប្រធានអាស៊ាន។ សង្គមស៊ីវិលអំពាវនាវឲ្យមានកំណែទម្រង់តុលាការ និងទម្លាក់បទចោទប្រកាន់លើសកម្មជនដែលត្រូវបានដោះលែង។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ការចំណាកស្រុករបស់ពលករខ្មែរទៅប្រទេសថៃក្រោយកម្ពុជាប្រកាសបើកប្រទេសឡើងវិញ»។ រីឯព័ត៌មានអន្តរជាតិវិញមាន ចិននិយាយថា ខ្លួននឹងមិនធ្វើអនុតរភាពលើតំបន់សមុទ្រដែលមានជម្លោះនោះទេ តើនេះជាការពិតឬទេ? ប្រទេសចិននិយាយថា សហរដ្ឋអាមេរិក មិនត្រូវយល់ខុសអំពីកោះតៃវ៉ាន់នោះទេ។ ជនចំណាកស្រុកយ៉ាងហោចណាស់២៧នាក់ បានស្លាប់ក្នុងការឆ្លងច្រកសមុទ្រអង់គ្លេស។ ប្រទេសអូស្ត្រាលីបញ្ជូនកងទ័ពនិងប៉ូលិសទៅកាន់កោះ Solomons ខណៈពេលមានភាពចលាចលនៅទីនោះ៕