ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន សរសើរប្រភពជំនួយពីចិន ដោយគោរពតាមការចង់បានរបស់កម្ពុជា។ សកម្មជនសិទ្ធិមនុស្សបង្ហាញមន្ទិលចំពោះការចាប់ខ្លួនជនសង្ស័យក្នុងឃាតកម្មសម្លាប់សកម្មជនគណបក្សជំទាស់ ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកនិងប្រទេស៥ទៀត នឹងបញ្ចេញប្រេងបម្រុង ដើម្បីកាត់បន្ថយតម្លៃប្រេងប្រើប្រាស់។ រដ្ឋបាលលោក Biden អញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមសន្និសីទកំពូលរបស់ខ្លួនស្តីពីប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីការបរទេសបារាំងថា តំបន់អាស៊ីប៉ាស៊ីហ្វិក ជាអាទិភាពនៅពេលបារាំងធ្វើជាប្រធានសហភាពអឺរ៉ុប។ ក្រុមសកម្មជន រំពឹងថា ទទួលបានលទ្ធផលច្រើនពីការពិភាក្សារវាងលោក Biden និងលោក Xi និងព័ត៌មានដទៃទៀត៕