ព័ត៌មានអំពីកម្ពុជាមានដូចជា ការិយាល័យ UNHCR ស្វះស្វែងរកការបកស្រាយពីថៃអំពីការបញ្ជូនជនភៀសខ្លួនខ្មែរជាលើកទីបី។ លោក រ៉ុង ឈុន មិនទាន់កំណត់ផ្លូវដើរនយោបាយ គ្រាដែលសកម្មជនដទៃទៀត ប្តេជ្ញាបន្តលើកស្ទួយប្រជាធិបតេយ្យ។ លោក ហ៊ុន សែន ឲ្យតវ៉ាប្រឆាំងការអំពាវនាវឲ្យអាមេរិកដកសញ្ជាតិពលរដ្ឋខ្មែរដែលគាំទ្របក្សប្រជាជន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប៉ូលិសក្នុងរដ្ឋ Wisconsin និយាយថា ជនសង្ស័យដែលបានបើករថយន្តចូលក្នុងក្បួនដង្ហែក្នុងពិធីបុណ្យ Christmas មានពាក់ព័ន្ធនឹងបញ្ហាក្នុងគ្រួសារ។ នាវាចម្បាំងសហរដ្ឋអាមេរិក បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីជំនួបកំពូលរវាងលោក Biden និងលោក Xi។ គណបក្សអភិរក្សនិយមរបស់កូរ៉េខាងត្បូង សន្យាថា នឹងប្រកាន់ជំហរតឹងរឹងប្រឆាំងប្រទេសចិន។ សាលាឧទ្ធរណ៍ក្នុងប្រទេសម៉ាឡេស៊ី នឹងប្រកាសសាលក្រមការកាត់ទោសអតីតនាយករដ្ឋមន្ត្រីលោកNajib នៅខែក្រោយ និងព័ត៌មានផ្សេងៗទៀត៕