ព័ត៌មានអំពីកម្ពុជាមាន ពលរដ្ឋកម្ពុជាជាបន្តបន្ទាប់រីករាយទទួលយកវ៉ាក់សាំងបង្ការកូវីដដូសទី៣ ខណៈពលរដ្ឋនៅប្រទេសជឿនលឿនខ្លះប្រឆាំងការចាក់វ៉ាក់សាំង។ តើវិស័យទេសចរណ៍តាមកោះនៅកម្ពុជា អាចវិលទៅរកស្ថានភាពមុនពេលមានវិបត្តិជំងឺកូវីដ១៩ វិញបានដែរឬទេ? ពលរដ្ឋខ្វែងគំនិតគ្នាលើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ ដោយខ្លះថា វាបម្រើប្រយោជន៍បុគ្គល។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ស្តីពីធុងសហគមន៍ចល័តសម្រាប់អ្នកខ្វះខាតអំឡុងការរីករាលដាលជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមាន សេតវិមាន៖ គម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើរ នឹងចាប់ផ្តើមគម្រោង៥០៕