ព័ត៌មានអំពីកម្ពុជាមាន ជនភៀសខ្លួនអាហ្វហ្គានីស្ថាន១៥នាក់មកស្នាក់នៅកម្ពុជា មុនទៅប្រទេសទីបី។ អត្រាភាពក្រីក្រនៅកម្ពុជាកើនដល់១៨% ហើយវិបត្តិកូវីដជាកត្តាមួយនាំឲ្យមានកំណើននេះ។ មេធាវីតំណាងនាយករដ្ឋមន្ត្រី ការពារវិធានការលក់ស្នាក់ការបក្សសង្គ្រោះជាតិថា ជា«ការអនុវត្តច្បាប់»។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ដូសជំរុញនិងការចាក់វ៉ាក់សាំងលាយគ្នា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់អំពាវនាវដល់សហរដ្ឋអាមេរិកឲ្យឈប់បង្កកទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន។ អង្គការសហប្រជាជាតិ ជំរុញសហគមន៍អន្តរជាតិឲ្យប្រុងប្រយ័ត្ន ដោយសារការវាយប្រហាររបស់ក្រុម ISIL Khorasan បានកើនឡើង។ សេតវិមាន៖ គម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើរ នឹងចាប់ផ្តើមគម្រោង៥០ និងព័ត៌មានផ្សេងៗទៀត៕