ព័ត៌មានអំពីកម្ពុជាមាន ការសម្រេចរបស់តុលាការលក់ស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ រងការរិះគន់ថា ជាការសងសឹកនយោបាយ។ ពលរដ្ឋខ្វែងគំនិតគ្នាលើច្បាប់កំណត់សញ្ញាតិខ្មែរតែមួយ ដោយខ្លះថា វាបម្រើប្រយោជន៍បុគ្គល។ ក្រុមសហជីព ស្វះស្វែងជួបរដ្ឋមន្ត្រីក្រសួងការងារដើម្បីដោះស្រាយវិវាទក្នុងវិស័យទេសចរណ៍។ តើវិស័យទេសចរណ៍តាមកោះនៅកម្ពុជា អាចវិលទៅរកស្ថានភាពមុនពេលមានវិបត្តិជំងឺកូវីដ១៩ វិញបានដែរឬទេ? រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកនិងចិនថា ជំនួបរបស់មេដឹកនាំប្រទេសទាំងពីរមានភាពប្រសើរទៅមុខ។ មេដឹកនាំសហរដ្ឋអាមេរិកនិងចិន បកស្រាយខុសៗគ្នាអំពីបញ្ហាកោះតៃវ៉ាន់។ សហរដ្ឋអាមេរិកគ្រោងទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពីក្រុមហ៊ុន Pfizer។ ក្រុមទាហានផ្តាច់ខ្លួនចេញពីយោធាមីយ៉ាន់ម៉ា បញ្ចុះបញ្ចូលក្រុមផ្តាច់ខ្លួនផ្សេងទៀតឱ្យរួមផ្តុំគ្នានិងព័ត៌មានផ្សេងៗទៀត៕