ព័ត៌មានអំពីកម្ពុជាមាន កម្ពុជារិះគន់អាមេរិកធ្ងន់ៗថា មិនគោរពអធិបតេយ្យ ក្រោយនាយឧត្តមសេនីយ៍យោធាពីរនាក់រងទណ្ឌកម្ម។ ការអនុញ្ញាតរបស់រដ្ឋាភិបាលឲ្យសេវាកម្សាន្តដំណើរការវិញ នាំឲ្យមានក្តីបារម្ភច្រើនជាងការសាទរ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ធុងសហគមន៍ចល័តសម្រាប់អ្នកខ្វះខាតអំឡុងការរីករាលដាលជំងឺកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមាន សេតវិមានរំពឹងលទ្ធផលតិចតួច មុនជំនួបរវាងលោក Joe Biden និងលោក Xi Jinping។ លោក Biden នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ហេដ្ឋារចនាសម្ព័ន្ធមានទឹកប្រាក់ ១លាន លានដុល្លារ។ ពួកបាតុករថៃ ទាមទារឲ្យធ្វើកំណែទម្រង់រាជានិយម បន្ទាប់ពីតុលាការសម្រេចប្រឆាំងពួកសកម្មជន។ នាយករដ្ឋមន្ត្រីអង់គ្លេសថា កិច្ចព្រមព្រៀងអាកាសធាតុ«សម្លាប់ថាមពលធ្យូងថ្ម»។ អំពើហិង្សាដោយក្រុមសកម្មប្រយុទ្ធ បានសម្លាប់កម្លាំងសន្តិសុខប៉ាគីស្ថានចំនួន៥នាក់៕