ព័ត៌មានអំពីកម្ពុជាមាន អ្នកឃ្លាំមើលការបោះឆ្នោត ជំរុញពលរដ្ឋឲ្យចុះឈ្មោះបោះឆ្នោត ខណៈតួលេខទាបជាងគោលដៅរំពឹងទុក។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ស្តីពីសង្គមស៊ីវិល ស្នើរដ្ឋាភិបាលឲ្យធ្វើការស្ទង់មតិពលរដ្ឋលើការកែប្រែរដ្ឋធម្មនុញ្ញចុងក្រោយ។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកវិភាគថា កិច្ចព្រមព្រៀង AUKUS និងភាពតានតឹងនៅសមុទ្រចិន ធ្វើឱ្យឥណ្ឌូណេស៊ីស្ថិតក្នុងជំហរដ៏ពិបាកមួយ។ ប្រទេសចិនរៀបចំជាថ្មីគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម។ ការធ្វើបាតុកម្មកើនឡើងប្រឆាំងនឹងកីឡាអូឡាំពិករដូវរងារឆ្នាំ២០២២ នៅប្រទេសចិន។ ឥណ្ឌា រិះគន់ច្បាប់ព្រំដែនដីគោកថ្មីរបស់ចិន។ កូរ៉េខាងត្បូង បានបង្ហាញថាតើខ្លួនទប់ទល់នឹងកូវីដបែបណា នៅពេលនេះ ប្រទេសនេះនឹងព្យាយាមរស់នៅជាមួយជំងឺនេះ៕