ព័ត៌មានអំពីកម្ពុជាមាន ក្រសួងមហាផ្ទៃមិនឲ្យគណបក្សនយោបាយចុះបញ្ជីដោយសារការក្លែងស្នាមមេដៃ។ សាលាឧទ្ធរណ៍សម្រេចព្យួរទោសសេសសល់របស់លោករ៉ុង ឈុន។ ក្រុមការពារព្រៃឡង់ស្នើឲ្យអាជ្ញាធររឹតបន្តឹងច្បាប់ព្រៃឈើ ខណៈបទល្មើសព្រៃឈើបន្តកើនឡើង។ បទសម្ភាសន៍អំពី«ការសម្តែងល្ខោនដែលមានចំណងជើងថា Four Children ឬ «កុមារបួននាក់» ដែលរៀបរាប់អំពីបទពិសោធន៍ឆ្លងកាត់សង្គ្រាមរបស់កុមារ៤នាក់មកពីប្រទេសផ្សេងគ្នា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអែលសាល់វ៉ាឌ័របញ្ជូនទាហាន ប៉ូលិសតាមដងផ្លូវចំពេលមានការសម្លាប់គ្នា។ លោក Biden និងលោក Xi Jinping នឹងរៀបចំកិច្ចប្រជុំកំពូលតាមអនឡាញនៅសប្តាហ៍ក្រោយ។ និយោជកថា អ្នកកាសែតអាមេរិកដែលត្រូវឃាត់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវជាប់ពន្ធនាគារ១១ឆ្នាំ។ កូរ៉េខាងត្បូងបានបង្ហាញថាតើខ្លួនទប់ទល់នឹងកូវីដបែបណា នៅពេលប្រទេសនេះនឹងព្យាយាមរស់នៅជាមួយជំងឺនេះ និងព័ត៌មានផ្សេងៗទៀត៕