ព័ត៌មានអំពីកម្ពុជាមាន ប៉ូលិសកម្ពុជាថា អាជ្ញាធរថៃចាប់ខ្លួនសកម្មជនពីរនាក់ ដែលរិះគន់រដ្ឋាភិបាលខ្មែរ ហើយបញ្ជូនមកកម្ពុជាវិញ។ សហរដ្ឋអាមេរិក៖ ទណ្ឌកម្មលើឧត្តមសេនីយ៍កម្ពុជា២រូបទៀត ផ្តើមចេញពីការរំលោភសិទ្ធិសេរីភាព។ នៅសន្និសីទអង្គការសហប្រជាជាតិ កម្ពុជាស្នើសុំជំនួយបន្ថែមស្តីពីវិបត្តិការប្រែប្រួលអាកាសធាតុ។ តុលាការខេត្តរតនគិរី កាត់ទោសសកម្មជនម្នាក់ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ក្រោមបទចោទកាប់រានព្រៃ។ កម្មវិធី Hello VOA អំពី«នីតិរដ្ឋបច្ចុប្បន្ន និងវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយបង្អស់នៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកកាសែតថា ការផ្លាស់ប្តូរប្រព័ន្ធរក្សាទិន្នន័យហុងកុងរារាំងរបាយការណ៍ស៊ើបអង្កេត។ លោក Macron និងអ្នកស្រី Harris រំឭកថ្ងៃឈប់បាញ់ដែលបញ្ចប់សង្គ្រាមលោកលើកទី១។ សហរដ្ឋអាមេរិកនិងចិន ធ្វើឱ្យកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុភ្ញាក់ផ្អើលដោយចេញសេចក្តីប្រកាសរួម៕