ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន ប្រតិកម្មនឹងអ្នករិះគន់រឿងលុបបឹងបណ្តាលឲ្យមានជំនន់ក្នុងទីក្រុង។ មុនជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក ហ៊ុន សែន ថា គ្មានបរទេសណាដាក់សម្ពាធលោកបានទេ។ លោក ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នក«ព្រហើន»អត្ថាធិប្បាយទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជាក្នុងគ្រាកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមាន អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកអំពាវនាវឱ្យប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅរក«លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងរួមបញ្ចូលគ្នា»។ ការស្ទង់មតិអំពីជំងឺរាតត្បាត ផ្តល់ការវិភាគមិនច្បាស់លាស់។ ភាពតានតឹងកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការធ្វើឃាតនាយករដ្ឋមន្ត្រីត្រូវបរាជ័យ។ អង្គការសហប្រជាជាតិថា ចំនួនមនុស្សប្រឈមនឹងការស្រេកឃ្លានកើនឡើងខ្លាំងក្នុងខែវិច្ឆិកា។ ចិន ជាបញ្ហាចម្បងនៃកិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងឥណ្ឌូណេស៊ី៕