ព័ត៌មានអំពីកម្ពុជាមាន កម្ពុជា គ្រោងតែងតាំងបេក្ខភាពថ្មីជាប្រេសិតអាស៊ានលើបញ្ហាភូមាឱ្យចូលកាន់តំណែងឆ្នាំក្រោយ។ អវត្តមានកម្ពុជាពីសេចក្ដីប្ដេជ្ញាចិត្តសាកលអំពីការការពារព្រៃឈើ នាំឱ្យមានការរិះគន់។ ក្រុមវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចេញសារប្រឆាំងព័ត៌មានបំផ្លើសពីវ៉ាក់សាំងកូវីដនិងជំរុញអ្នកស្ទាក់ស្ទើរទៅចាក់។ ប្រជានេសាទរងគ្រោះពីខ្យល់មិនទៀងទាត់ និងផលប៉ះពាល់នៃការអភិវឌ្ឍតាមព្រែកសមុទ្រ។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Biden ប្រកាសការប្តេជ្ញាចិត្តខាងអាកាសធាតុ និងរិះគន់គូប្រជែងនៅកិច្ចប្រជុំកំពូលអំពីអាកាសធាតុ។ មីយ៉ាន់ម៉ាប្រឆាំងសម្ពាធអន្តរជាតិ បដិសេធដំណើរទស្សនកិច្ចជួបអ្នកស្រី Suu Kyi។ សហរដ្ឋអាមេរិក យល់ព្រមឱ្យចាក់វ៉ាក់សាំងកូវីដ១៩សម្រាប់កុមារអាយុពី៥ ទៅ១១ឆ្នាំ។ ពលរដ្ឋចិនស្តុកទុកស្បៀងអាហារ ខណៈសីតុណ្ហភាពធ្លាក់ចុះ និងជំងឺកូវីដ១៩រាលដាល។ ផលប៉ះពាល់មុខពីរនៃបម្រែបម្រួលអាកាសធាតុ និងរបៀបដោះស្រាយបញ្ហានេះ។ វិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ បង្កើនការនេសាទខុសច្បាប់នៅកេនយ៉ា។ ការបោះឆ្នោតមូលដ្ឋានក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាការសាកល្បងដល់អ្នកស្មោះត្រង់នៃគណបក្សរបស់លោក Mandela៕