ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្ត្រី៖ កម្ពុជា មិនធ្វើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីបន្ថែមនោះទេ។ ការទទួលសិស្សមករៀនផ្ទាល់វិញនៅជួបការប្រឈម ខណៈសាលារៀនទូទាំងប្រទេសបើកទ្វារឡើងវិញ។ កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីបទ«ញុះញង់»។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«ការប្រឈមជាទូទៅរបស់ស្រ្តីនៅក្នុងតួនាទីជាអ្នកដឹកនាំ»។ រីឯព័ត៌មានអន្តរជាតិវិញមាន មេដឹកនាំពិភពលោក នឹងផ្តោតលើការប្រែប្រួលអាកាសធាតុនៅក្នុងសន្និសីទចំនួន២សប្តាហ៍។ សកម្មជនហុងកុងបីនាក់ បដិសេធការចោទប្រកាន់អំពីពិធីរំឭកការបង្ក្រាបនៅទីលាន Tiananmen។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធដែនអាកាសរួមគ្នាស្ងាត់ៗ ចំពេលមានការអំពាវនាវចង់ចរចាជាមួយកូរ៉េខាងជើង។ អ្នកវិទ្យាសាស្រ្តនូវវែលសេឡង់ស៊ើបអង្កេតផលប៉ះពាល់ពីកម្ទេចកម្ទីប្លាស្ទិកលើការប្រែប្រួលអាកាសធាតុ៕