ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៨ តុលា ២០២១


ព័ត៌មានពេលរាត្រី៖ ២៨ តុលា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន បុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍ CNC ស្នើសុំ​អន្តរាគមន៍​ពី​សហភាព​ការងារ​កម្ពុជា​ដើម្បី​ការពារ​អត្ថប្រយោជន៍។ អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍៖ ការងើប​ឡើងវិញ​នៃ​អាជីវកម្ម​ទេស​ចរណ៍ រំពឹង​លើ​ការសាកល្បង​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី ​«ស្ថានភាព​កសិករ​កម្ពុជា​ ក្រោម​សម្ពាធ​កូវីដ​និង​ការធ្វើ​ចំណាកស្រុក»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន លោក Biden ទំនង​ជានឹង​ទៅ​ចូលរួម​កិច្ចប្រជុំ COP26 ដោយ​គ្មាន​កិច្ចព្រមព្រៀង​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស G-20 ប្រឈម​នឹង​វិសមភាព​វ៉ាក់សាំង។ ប្រធានាធិបតី​តៃវ៉ាន់​បញ្ជាក់​ប្រាប់ CNN ថា ទាហាន​អាមេរិក ហ្វឹកហាត់​ទាហាន​នៅ​​កោះ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក ផ្តល់​វ៉ាក់សាំង​ចំនួន ៤,៨ លាន​ដូស​ដល់​ប្រទេស​៤​នៅ​ទ្វីប​អាហ្វ្រិក។ ឥណ្ឌារិះគន់​ច្បាប់​ថ្មី​ស្តីពី​ព្រំដែន​គោក​របស់​ចិន។ បេសកជន​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ចុះ​ចេញ​ពី​តំណែង៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG