ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមហ៊ុនដាំចេកក្នុងស្រុកកូនមុំ ខេត្តរតនគិរី បើកប្រាក់ឈ្នួលកម្មករយឺតពេល នាំឲ្យមានការតវ៉ា។ ជំនន់ទឹកភ្លៀងបំផ្លាញស្រែនិងលិចផ្ទះរបស់ពលរដ្ឋ ខណៈអាជ្ញាធរព្រមានកម្ពស់ទឹកប្រកាសអាសន្ន។ អ្នកសារព័ត៌មានកម្ពុជាថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ ផ្តល់ជូនអ្នកកាសែតជាលើកដំបូង បង្ហាញពីតម្លៃនៃបេសសកម្មរបស់ពួកគេ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមសាសនទូតសហរដ្ឋអាមេរិក ត្រូវបានគេចាប់ពង្រត់នៅប្រទេសហៃទី។ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បន្ទោសក្រុមប្រឆាំងរឿងភាពចលាចលនៅមីយ៉ាន់ម៉ា។ អនុប្រធានាធិបតីអាមេរិក ទៅតំបន់ភាគខាងលិចប្រទេសដើម្បីផ្សព្វផ្សាយយុទ្ធសាស្ត្រទប់ទល់នឹងវិបត្តិអាកាសធាតុ។ លោក Karzai ថា ភាពស្របច្បាប់របស់ក្រុមតាលីបង់នៅក្នុងប្រទេស គឺសំខាន់សម្រាប់ឲ្យអន្តរជាតិទទួលស្គាល់ និងព័ត៌មានមួយចំនួនទៀត៕