ព័ត៌មានអំពីកម្ពុជាមាន សហគមន៍ខ្មែរក្រៅប្រទេស បង្កើនកម្លាំងទាមទារឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការស្លាប់របស់លោក ទន់ សុវណ្ណ តំណាងសហគមន៍ខ្មែរដ៏ឆ្នើម នាំមកនូវការចងចាំអំពីកេរដំណែលសំខាន់ៗ។ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដកចេញកថាខណ្ឌខ្លះដែលធ្វើឲ្យខ្សោយឥទ្ធិពលនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ បទសម្ភាសន៍ជាមួយលោក ទៀ ថេន ទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោមអំពីការចាប់ខ្លួនលោក ថាច់ រ៉ីន អាយុ៦០ឆ្នាំ ដែលជាសកម្មជនខ្មែរក្រោមម្នាក់ពីបទបំពាននឹងច្បាប់។ រីឯព័ត៌មានអន្តរជាតិវិញមាន សន្និសីទអង្គការសហប្រជាជាតិស្ដីពីជនភៀសខ្លួន ផ្ដោតលើវិបត្តិនៅអាហ្វហ្គានីស្ថាននិងអេត្យូពី៕