ព័ត៌មានអំពីកម្ពុជាមាន ព្រះមហាក្សត្រកម្ពុជាមិនជំទាស់សំណើវិសោធនកម្មរដ្ឋធម្មនុញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់រដ្ឋ។ ស្ថាប័នគាំទ្រសេរីភាពសារព័ត៌មានសុំឲ្យរដ្ឋអំណាចងាកទៅស្នើសុំការកែសម្រួលល្អជាងការប្តឹងផ្តល់។ ថា្នក់ដឹកនាំបក្សជំទាស់ចោទតុលាការថាត្រូវអ្នកមានអំណាចបញ្ជាឲ្យមកបំបិទសំឡេងប្រឆាំង។ ក្រុមជនរងគ្រោះត្រូវការយុត្តិធម៌និងសំណងពេលសាលាក្តីខ្មែរក្រហមអំពាវនាវឲ្យមានការចូលរួមគំនិតចម្រុះ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិជំរុញពិភពលោកឲ្យបង្ការកុំឲ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដួលរលំ។ ម៉ាឡេស៊ីសង្ឃឹមថា បណ្ដាប្រទេសអាស៊ានមានការឯកភាពគ្នាទាក់ទិននឹងរឿងកិច្ចព្រមព្រៀង AUKUS។ មេដឹកនាំកូរ៉េខាងជើងថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងគំរាមដល់សន្តិភាព។ រុស្ស៊ី អាល្លឺម៉ង់ បារាំងនឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីប្រទេសអ៊ុយក្រែន។ គណបក្សរបស់លោក Al-Sadr ឈ្នះ អាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសភាអ៊ីរ៉ាក់។ ទោះជាមានវ៉ាក់សាំងគុណភាពទាបក្តី ប្រទេសប្រេស៊ីលមានការជឿនលឿនប្រឆាំងជំងឺកូវីដ និងព័ត៌មានផ្សេងៗទៀត៕