ព័ត៌មានអំពីកម្ពុជាមាន រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូក ដោយលើកហេតុផលនៃការឆ្លងជំងឺកូវីដ១៩។ អ្នកនយោបាយបន្តខ្វែងគំនិតគ្នាលើការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរដ្ឋ។ អ្នកសារព័ត៌មាននិងសកម្មជនថាច្រកទ្វារអ៊ីនធឺណិតកម្ពុជា បង្កើនការភ័យខ្លាច។ កម្មវិធី Hello VOA អំពី «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា៖ កាន់តែសេរីឬរឹតត្បិតជាងមុន?» រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់ថា សហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន។ ការបោះឆ្នោតនៅអ៊ីរ៉ាក់បានបញ្ចប់ ដោយមានអ្នកចេញមកបោះឆ្នោតក្នុងចំនួនទាបបំផុត។ ការពិភាក្សារវាងឥណ្ឌានិងចិនដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនបានបរាជ័យ។ អាជ្ញាធររដ្ឋ Victoria នៅអូស្ត្រាលីថា ការជួបជុំគ្នាដែលបំពានការបិទខ្ទប់ បង្កឲ្យករណីឆ្លងកូវីដកើនឡើង និងព័ត៌មានផ្សេងៗទៀត៕