ព័ត៌មានអំពីកម្ពុជាមាន ចិននិងបណ្តាប្រទេសមេគង្គក្រោមរួមគ្នាសិក្សាពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនិងការប្រែប្រួលអាកាសធាតុលើទន្លេមេគង្គ។ បុគ្គលិកកាស៊ីណូសេនជូរីថាក្រុមហ៊ុនបង្ខំឲ្យពួកគាត់លាឈប់ ទាំងមិនទាន់ជាដាច់ពីជំងឺកូវីដ១៩។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី «ការរើសអើងនិងផលប៉ះពាល់ដល់សិទ្ធិនិង ការចូលរួមរបស់ស្ត្រីនៅក្នុងការអភិវឌ្ឍន៍សង្គម»។ រីឯព័ត៌មានអន្តរជាតិវិញមាន វ៉ាក់សាំងកូវីដ១៩ការទូតរបស់ចិនបានទៅដល់ប្រទេសជាង ១០០។ ពួកតាលីបង់និយាយថាពួកគេនឹងប្រើផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញរាជានិយមដើម្បីគ្រប់គ្រងប្រទេសនៅពេលនេះ៕