ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកជំនាញស្នើឲ្យពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩ ខណៈករណីឆ្លងត្រូវរាយការណ៍ថា ថយចុះខ្លាំង។ អង្គការអ្នកកាសែតគ្មានព្រំដែន ថ្កោលទោសការដាក់ពន្ធនាគារអ្នកកាសែតប្រចាំខេត្តកោះកុង។ សង្គមស៊ីវិល និងកម្មករ ស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍ ថ្លៃទឹកដែលមានកម្រិតទាប ខ្ពស់តាមផ្ទះជួល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken នៅក្នុងប្រទេសបារាំងដើម្បីស្ដារឡើងវិញសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក។ លោក Biden រិះគន់គណបក្សសាធារណរដ្ឋចំពោះការជាប់គាំងកំហិតបំណុលរបស់អាមេរិក។ សហរដ្ឋអាមេរិក គ្រោងពិភាក្សាដោយ«ចំហ»ជាមួយចិនអំពីពាណិជ្ជកម្ម។ កោះតៃវ៉ាន់ថា ចិនបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងចូលដែនការពារអាកាសរបស់ខ្លួន។ និយតករសហភាពអឺរ៉ុបនិយាយថា ការចាក់ដូសជំរុញអាចពិចារណាចាក់ឱ្យមនុស្សពេញវ័យទាំងអស់។ វ៉ាក់សាំងកូវីដ១៩ការទូតរបស់ចិន បានទៅដល់ប្រទេសជាង ១០០ និងព័ត៌មានមួយចំនួនទៀត៕