ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ៤ តុលា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ៤ តុលា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន សហជីព​ជិត​២០ ស្នើ​ឲ្យ​អ្នកបញ្ជា​ទិញ​អន្តរាគមន៍​រឿង​ដំឡើង​ប្រាក់​ឈ្នួល​២១៤​ដុល្លារ​ដល់​កម្មករ​រោង​ចក្រ​កាត់ដេរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្តេជ្ញា​ថា នឹង​បង្កើន​ចំណេះដឹង​ពាក់ព័ន្ធ​ការផ្ទេរ​អំណាច​ថ្នាក់​ក្រោម​ជាតិ​ដល់​ពលរដ្ឋ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «ការរើសអើង​និង​ផលប៉ះពាល់​ដល់​សិទ្ធិ និង​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​ការអភិវឌ្ឍន៍​សង្គម»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការ​លាតត្រដាង​ឯកសារ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​របស់​មេ​ដឹកនាំ​ពិភពលោក។ គ្រាប់បែក​សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់ នៅ​ក្រៅ​វិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​កាប៊ុល។ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ប្រចាំថ្ងៃ​នៅ​រុស្ស៊ី​កើន​ឡើង​ខ្ពស់​ជាង​មុន។ សហរដ្ឋ​អាមេរិក​ព្រួយបារម្ភ ខណៈ​យន្តហោះ​ចម្បាំង​ចិន​ហោះ​ជិត​ដែនដី​កោះ​តៃវ៉ាន់​ម្ដង​ទៀត។ កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង ស្តារ​ខ្សែ​ទូរស័ព្ទ​ពិសេស​ឆ្លង​ព្រំដែន និង​ព័ត៌មាន​ផ្សេ​ងទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG