ព័ត៌មានអំពីកម្ពុជាមាន តុលាការខេត្តកោះកុង កាត់ទោសអ្នកកាសែតម្នាក់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទញុះញង់។ នគរបាលចិនចែកព័ត៌មានសម្ងាត់និងផ្ដល់បច្ចេកវិទ្យាតាមដានជាមួយកម្ពុជា ហើយជួយសង់ទីបញ្ជាការកណ្ដាលនគរបាលជាតិ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«បញ្ហាសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោមត្រូវរំលោភបំពាននាំឲ្យមានអន្តរាគមន៍ពីក្រុមមន្ត្រីអ.ស.ប.»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សភាស.រ.អ.ប្រុងប្រៀបអនុម័តថវិកាបញ្ចៀសការបិទផ្នែកខ្លះនៃរដ្ឋាភិបាលស.រ.អ.។ សមាជិកសភាសហរដ្ឋអាមេរិក ជជែកដេញដោលអំពីសង្គ្រាមដែលឧត្តមសេនីយកំពូលអាមេរិកថា «ជាសង្គ្រាមដែលមិនអាចឈ្នះបាន»។ ព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យអំពាវនាវឲ្យលោក Biden គាំទ្រការតាំងទីលំនៅរបស់ជនជាតិអាហ្វហ្គានីស្ថាននិងជនជាតិផ្សេងទៀត។ ពួកតាលីបង់និងចិន តវ៉ាការរំលោភដែនអាកាសអាហ្វហ្គានីស្ថានដោយអាមេរិក។ កូរ៉េខាងជើង ច្រានចោលការអំពាវនាវរបស់អាមេរិកឱ្យមានកិច្ចចរចា។ ពលរដ្ឋមីយ៉ាន់ម៉ា ប្រយុទ្ធដើម្បីមានអ៊ីនធឺណិត និងព័ត៌មានផ្សេងទៀត៕