ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ២៩ កញ្ញា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ២៩ កញ្ញា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ រដ្ឋសភា​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​សារ​ជាថ្មី ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី Biden។ រដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ដល់​ត្រឹម​១៩៤​ដុល្លារ​សម្រាប់​ឆ្នាំ២០២២ ខណៈ​សហជីព​សម្តែង​ការខកចិត្ត។ ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវព្យាករណ៍​ថា​នឹង​កើន​ត្រឹម​២,២ភាគរយ​សម្រាប់​ឆ្នាំ២០២១។ បទសម្ភាសន៍ VOA៖ អ្នកជំនាញ​ថា ​ច្រកទ្វារ​អ៊ីនធឺណិត​កម្ពុជា នាំ​មក​នូវ​ការ​ភ័យខ្លាច​កាន់​តែខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា គណបក្ស​កាន់​អំណាច​នៅ​ជប៉ុន​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្រ្តី​បន្ទាប់។ យោធា​អាមេរិក​ថា​ សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ជា​«បរាជ័យ​ផ្នែក​យុទ្ធសាស្ត្រ»​ ប៉ុន្តែ​ជា «ជោគជ័យ​ផ្នែក​ផែនការ»។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា ​បំណុល​អាមេរិក​នឹង​ឡើង​ដល់​កម្រិត​កំណត់​អតិបរមា​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា។ មន្រ្តី​យោធា​កំពូល​អាមេរិក​ការពារ​ការ​និយាយ​ទូរស័ព្ទ​របស់​លោក​ជាមួយ​មន្ត្រី​ចិន។ ករណី​ភេរវកម្ម​ក្នុង​ប្រទេស​អាមេរិក​«កើន​ច្រើន​ជាងមុន»។ ចិន​សម្ពោធ​គម្រោង​ផ្លូវដែក​ ដែល​ជា​ផ្លូវពាណិជ្ជកម្ម​ឆ្ពោះ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា​ឆ្លង​កាត់​តាម​មីយ៉ាន់ម៉ា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG