ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​ពេល​រាត្រី៖ ២៧ កញ្ញា ២០២១


ព័ត៌មាន​ពេល​រាត្រី៖ ២៧ កញ្ញា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ​ទៀ បាញ់​ គ្រោង​​បឹ្តង​អ្នកកាសែត​ម្នាក់​​ ចំពោះ​ការ​រាយការណ៍​ពី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះ​កុង។ អ្នកវិភាគ៖ កម្ពុជា​ត្រូវ​រក្សា​ស្ថិរភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ខ្លួន​ ក្រោយ​ពី​ជំនួប​កំពូល​វៀតណាម-កម្ពុជា-ឡាវ។ លោក​ ហ៊ុន សែន ស្នើឲ្យ​មាន​ការ​បណ្តុះ​យុវជន​ជំនាន់ថ្មី​ ដើម្បី​ត្រៀម​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ។ ក្នុង​របាយការណ៍​ដំបូង​ ប្រេសិត ​UN ថ្មី ​ស្នើ​កម្ពុជា​​ឲ្យ​ឈប់​យក​ច្បាប់​រុកកួន​ក្រុម​អ្នករិះគន់។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី​«ទិដ្ឋភាព​​​នយោបាយ​កម្ពុជា ក្នុង​រយៈ​ពេល​៣០​ឆ្នាំ ក្រោយពី​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប៉ារីស ​និង​ទៅ​អនាគត»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ តាលីបង់​ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ឲ្យ​ចាប់​ផ្ដើម​ជើង​ហោះហើរ​ពាណិជ្ជកម្ម​ឡើង​វិញ​ទៅ​កាន់​ទីក្រុង​កាប៊ុល។ លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នៅ​អាល្លឺម៉ង់​បង្ហាញ​ថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ឈ្នះ។ តៃវ៉ាន់​ថា ​ខ្លួន​ត្រូវការ​អាវុធ​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ដើម្បី​រារាំង​ចិន។ រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក​ និង​អភិបាល​រដ្ឋ ​Texas ​ប៉ះទង្គិច​គ្នា​រឿង​ជន​ចំណាក​ស្រុក​ហៃទី។ រដ្ឋសភា​អាមេរិក ​នឹង​ពិភាក្សា​អំពី​សំណើ​ច្បាប់​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ថ្ងៃ​ចន្ទ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG