ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែន ស្នើឲ្យពិចារណាផ្អាកភ្ជុំបិណ្ឌ ឬបន្ថយចំនួនមនុស្ស ក្រោយមានករណីឆ្លងនៅតាមវត្តអារាម។ អ្នកឃ្លាំមើលថា គុណតម្លៃដើមនៃរដ្ឋធម្មនុញ្ញកម្ពុជា រងសម្ពាធពីការដឹកនាំបែបឯកបក្ស។ ក្រសួងបរិស្ថានបានឲ្យដឹងថា គម្របព្រៃឈើកម្ពុជានៅសល់ប្រមាណ៤៧% គិតត្រឹមឆ្នាំ២០១៨។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«ការពិបាកសម្រាប់ពលករកម្ពុជា ខណៈថៃអនុញ្ញាតឲ្យចូលវិញដោយបង់ថ្លៃខ្ពស់»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Johnson ជួបប្រធានរដ្ឋសភាស.រ.អ. អ្នកស្រី Pelosi។ រដ្ឋបាលម្ហូបអាហារនិងឱសថសហរដ្ឋអាមេរិក អនុម័តវ៉ាក់សាំងកូវីដ១៩ដូសជំរុញរបស់ក្រុមហ៊ុន Pfizer។ ក្រុមរដ្ឋអ៊ីស្លាម Khorasan អាចជាក្រុមភេរវករអាហ្វហ្គានីស្ថានដំបូងគេដែលគំរាមសហរដ្ឋអាមេរិក។ អាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប រកផ្លូវដោះស្រាយក្រោយកិច្ចព្រមព្រៀងនាវាមុជទឹកអូស្ត្រាលី។ កង្វះហិរញ្ញប្បទានដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩សម្រាប់ជនភៀសខ្លួន ធ្វើឲ្យវិបត្តិជំងឺនេះ អូសបន្លាយពេល និងកាន់តែធ្ងន់ធ្ងរ និងព័ត៌មានមួយចំនួនទៀត៕