ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ចោទមហាអំណាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ខណៈលោក សម រង្ស៊ី ចោទមេដឹកនាំកម្ពុជា «ចូលដៃ»ជាមួយចិន។ ពលរដ្ឋ៩នាក់ត្រូវបានដោះលែង ក្រោយសន្យាឈប់តវ៉ារឿងទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ សហជីព៖ កម្មករអាចពិចារណាប្រើសិទ្ធិតវ៉ា បើនិយោជកបង្ហាញចេតនាមិនដំឡើងប្រាក់ឈ្នួល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងប្រើកិច្ចប្រជុំអង្គការសហប្រជាជាតិជំរុញពហុភាគីនិយម និងសកលនិយម។ សហរដ្ឋអាមេរិក បន្ធូរការរឹតត្បិតអំពីវីរុសកូរ៉ូណាសម្រាប់ការធ្វើដំណើរបរទេស។ អ្នកផលិតឱសថថា វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer មានសុវត្ថិភាពសម្រាប់កុមារអាយុចន្លោះ៥ ដល់១១ឆ្នាំ។ ក្រុមអ្នកវិភាគ៖ ចិនកំពុងពង្រីកឥទ្ធិពលនៅអាហ្វ្រិកតាមរយៈកិច្ចសន្យាផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ និងព័ត៌មានមួយចំនួនទៀត៕