ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២០ កញ្ញា ២០២១


ព័ត៌មានពេលរាត្រី៖ ២០ កញ្ញា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ លោក ហ៊ុន សែន ស្នើ​តុលាការ​ទម្លាក់​ចោល​ដីកា​ចាប់​ខ្លួន​អ្នកវិភាគ លោក សេង សារី។ មន្រ្តី​សិទ្ធិ​មនុស្ស និង​អ្នកកាសែត បារម្ភ​ពី​ការបន្ត​រឹត​ត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក្រោយពី​នាយក​រដ្ឋមន្រ្តី​គំរាម​អ្នកវិភាគ​ខ្លះ។ សកម្មជន​ម្នាក់​នៅ​ស្រុក​លំផាត់ ខេត្ត​រតន​គិរី ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន រឿង​ចោទ​ប្រកាន់​ទន្រ្ទាន​ដី​ព្រៃ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«បណ្តាញ​ស្រ្តី​អ្នកដឹកនាំ​វ័យក្មេង និង​ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការសិក្សា​រក​ឃើញ​ថា អ្នកជំងឺ​កូវីដ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ បាន​រាយការណ៍​ពី​រោគ​សញ្ញា​រយៈពេល​យូរ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​ទៅ​ឡាវ ជា​ការប្រឹងប្រែង​ដើម្បី​រក្សា​ឥទ្ធិពល។ អគ្គលេខា​អង្គការ​សហ​ប្រជាជាតិ ព្រមាន​ចិន​និង​អាមេរិក​ឱ្យ​ចៀសវាង​សង្គ្រាម​ត្រជាក់​ថ្មី។ គណបក្ស​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង នាំមុខ​ក្នុង​ការបោះឆ្នោត​សភា​រដ្ឋ​ឌុយម៉ា នៅពេល​មាន​ការចោទ​ប្រកាន់​ពី​ការអុកឡុក និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG