ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា មិនមានការចរចានយោបាយ ហើយការពាររឿងលបចូលស្តាប់កិច្ចប្រជុំផ្ទៃក្នុងបក្សប្រឆាំង។ លោក ហ៊ុន សែន ថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកវិភាគម្នាក់ ខណៈព្រមានអ្នកអត្ថាធិប្បាយនយោបាយលោក មាស នី។ លោក ហ៊ុន សែន ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្មេងអាយុ៦ឆ្នាំឡើងទៅ «ជាការបោះជំហានមុន»។ តុលាការរាជធានីភ្នំពេញ ឃុំខ្លួនអតីតព្រះសង្ឃកម្ពុជាក្រោមមួយអង្គរឿងបំពាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់ មិនបានច្រានចោលការធ្វើការបោះឆ្នោតនោះទេ។ ស្ថានទូតចិនប្រកាសប្រឆាំងការជ្រៀតជ្រែករបស់អាមេរិក និងអូស្ត្រាលី។ ការវាយតម្លៃរបស់អ.ស.ប.អំពីសិទ្ធិមនុស្សនៅប្រទេសចិន ជាវេទិកាសិទ្ធិមនុស្សសំខាន់។ អ្នកជំនាញនៅនីហ្សេរីយ៉ាមួយចំនួន ព្រមានពីឥទ្ធិពលកាន់តែខ្លាំងរបស់ចិនក្នុងវិស័យបច្ចេកវិទ្យាអាហ្វ្រិក។ ថវិកាចាយវាយរបស់តៃវ៉ាន់កើនឡើង គ្រាដែលប្រទេសចិនបង្កើនសកម្មភាពយោធា និងព័ត៌មានមួយចំនួនទៀត៕