ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមហ៊ុន GFX ពន្យារពេលអតិថិជនមកទទួលប្រាក់សំណង៣០% ខណៈលោក ហ៊ុន សែន ឲ្យសម្រុះសម្រួលជម្លោះ មុនប្តឹងទៅតុលាការ។ សង្គមស៊ីវិល ជំរុញរដ្ឋាភិបាលឲ្យពិចារណាផ្តល់សំណងសមរម្យដល់អ្នកមានជម្លោះក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«តើយើងត្រូវការចាក់វ់ាក់សាំងកូវីដ១៩មួយដូសបន្ថែមទៀត ឬវ៉ាក់សាំងជំរុញដែរឬទេ?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្រោងជួយអូស្ត្រាលីផលិតនាវាមុជទឹកប្រើនុយក្លេអ៊ែរ។ មានសេចក្តីរាយការណ៍ថា ឥណ្ឌាជិតបន្តការបញ្ចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ អាមេរិកគាំទ្រប្រទេសលីទុយអានីក្នុងជម្លោះជាមួយចិនអំពីកោះតៃវ៉ាន់។ មេដឹកនាំជនជាតិដើមភាគតិច ជំរុញឱ្យមានគោលដៅថ្មីក្នុងការការពារព្រៃអាម៉ាហ្សូនពីការកាប់បំផ្លាញ និងព័ត៌មានមួយចំនួនទៀត៕