ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៥ កញ្ញា ២០២១


ព័ត៌មានពេលរាត្រី៖ ១៥ កញ្ញា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្មេង​អាយុ​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ អាច​ចាក់​វ៉ាក់សាំង​បាន ចាប់ផ្តើម​ពី​សប្តាហ៍​នេះ។ សាលា​រៀន​នៅ​ភ្នំពេញ​ចាប់​ផ្តើម​បើក​ឡើង​វិញ ប៉ុន្តែ​សិស្សានុសិស្ស​បន្ត​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ ពលរដ្ឋ​៩​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល។ ខ្មែរ-អាមេរិកាំង​ គ្រោង​ដាក់​ញតិ្ត​ឲ្យ​អន្តរជាតិ​ជួយ​កម្ពុជា ​ចំខួប​ទី៣០​នៃ​សន្ធិសញ្ញា​សន្តិភាពទីក្រុង​ប៉ារីស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សកម្មជន​ហុងកុង​​៩​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ចូលរួម​ក្នុង​ពិធី​រំឭក​​ព្រឹត្តិ​ការណ៍​នៅ​ទីលាន​ Tiananmen។ កូរ៉េ​ខាងជើង​សាកល្បង​មីស៊ីល​ផ្លោង​លើក​ទីពីរ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ។ អ្នក​បោះឆ្នោត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បដិសេធ​ការ​ប៉ុនប៉ង​ដក​អភិបាល​រដ្ឋ ​លោក ​Gavin Newsom ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​តាម​ការ​ស្នើ​របស់​ពលរដ្ឋ។ ផ្នែក​កណ្តាល​នៃ​​ប្រទេស​វៀតណាម​ប្រឈម​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​បំផុត។ គ្រូពេទ្យ​និរទេស​ខ្លួន​ប្រយុទ្ធ​ដើម្បី​ប្រទេស​មីយ៉ាន់ម៉ា​ល្អ​ប្រសើរ និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG