សិទ្ធិបោះឆ្នោតនៅសហរដ្ឋអាមេរិក មុននិងក្រោយច្បាប់សិទ្ធិបោះឆ្នោតឆ្នាំ ១៩៦៥
នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៦៥ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Lyndon Johnson បានចុះហត្ថលេខាអនុម័តច្បាប់សិទ្ធិបោះឆ្នោត ដោយចាត់ទុកការរើសអើងការបោះឆ្នោតថាខុសច្បាប់។ ច្បាប់នេះគឺជាការឆ្លើយតបទៅនឹងការរើសអើងជាតិសាសន៍រាប់ទសវត្សរ៍នៅកន្លែងបោះឆ្នោតតាមរដ្ឋភាគខាងត្បូងជាច្រើន។ តទៅនេះជាការពិនិត្យមើលថាតើច្បាប់នេះកើតឡើងតាមរបៀបណា និងតើមានរឿងអ្វីកើតឡើងចំពោះសិទ្ធិបោះឆ្នោតក្រោយបង្កើតច្បាប់នេះ៕