ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ប្រកាសបន្តគាំទ្រចិនពេញទំហឹង ប៉ុន្តែអ្នកវិភាគស្នើឲ្យប្រយ័ត្នការថ្លែងជាសាធារណៈ។ លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាធ្វើឲ្យបរិយាកាសនយោបាយតានតឹង ដើម្បីបន្តកាន់អំណាច។ ពលរដ្ឋខ្លះរត់គេចខ្លួន ខណៈអាជ្ញាធរតាមចាប់អ្នកផ្សេងទៀតក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះខេត្តកណ្តាល។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់នៃគណៈកម្មការក្រមសីលធម៌ទៅលើសារព័ត៌មានឯករាជ្យនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានចុះចតនៅទីក្រុងកាប៊ុល។ អាកាសយានិកអាហ្វហ្គានីស្ថានបានចាប់ផ្តើមចាកចេញពីអ៊ូសបេគីស្ថាន។ រដ្ឋមន្ត្រីការពារជាតិនិយាយថា សហរដ្ឋអាមេរិកមានសុវត្ថិភាពជាងថ្ងៃនេះក្នុងឆ្នាំ ២០០១។ ប្រធានផ្នែកសុខាភិបាលសាធារណៈសហរដ្ឋអាមេរិកថា ការរឹតត្បិតថ្មីទប់ទល់ជំងឺកូវីដ ជា«ការឆ្លើយតបត្រឹមត្រូវ»។ កូរ៉េខាងជើងសាកល្បងមីស៊ីលស្វ័យនាំផ្លូវរយៈចម្ងាយឆ្ងាយដែលរចនាឡើងដើម្បីគេចពីប្រព័ន្ធការពារ៕