ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការកាត់ទោសកំបាំងមុខអ្នកគាំទ្រនិងសកម្មជនបក្សប្រឆាំង ៧នាក់ ឲ្យជាប់ពន្ធនាគារ ១៨ខែ ពីបទញុះញង់។ ជំនួបកំពូលមេគង្គផ្តោតលើ«ភាពអាសន្ន»នៃវិបត្តិអាកាសធាតុ និងសេដ្ឋកិច្ច ក្រោយជំងឺកូវីដ១៩។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា កើនឡើងដល់ ២ពាន់នាក់ ក្នុងរយៈពេល៦ខែ។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«ការដោះស្រាយបញ្ហាពុករលួយក្នុងស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា ស្ត្រីអាហ្វហ្គានីស្ថានប្រឆាំងការបំភ្លេចពួកគេ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងបង្ហាញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ១៩ថ្មីនៅក្នុងសន្ទរកថានៅថ្ងៃព្រហស្បតិ៍នេះ។ តើពលរដ្ឋវ័យក្មេងនៅក្រុង New York យល់ដូចម្តេចពីហេតុការណ៍ភេរវកម្ម ១១ កញ្ញា? នាយករដ្ឋមន្ត្រីថៃរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្ត៕