ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ៧ កញ្ញា ២០២១


ព័ត៌មានពេលរាត្រី៖ ៧ កញ្ញា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​​​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ក្នុង​នោះ​មាន​ពល​ករ​ដែល​ទើប​ត្រឡប់​ពី​ក្រៅ​ប្រទេស។ អ្នក​កាសែត​២​នាក់​ត្រូវ​​គំរាម​កំហែង ពេល​ចុះ​រាយ​ការណ៍​ទំនាស់​ដី​ធ្លី​ក្នុង​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល។ មន្រ្តី​ក្រសួង​មហាផ្ទៃ​ថា ​ពេទ្យ​ណែនាំ​ឲ្យ​លោក រ៉ុង ឈុន ​ដែល​កំពុង​ជាប់​ពន្ធនា​គារ​វះ​កាត់​ភ្នែក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ពិភាក្សា​អំពី​អាហ្វហ្គានីស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កាតា។ អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​តំណាង​មីយ៉ាន់ម៉ា​នៅ​មហាសន្និបាត។ ក្រុមតាលីបង់​នៃ​អាហ្វហ្គានីស្ថាន និង​ប្រទេស​ប៉ាគីស្ថាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆំាង​ភេរវកម្ម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា​ ប្រទេស​គុយបា​ចាក់​វ៉ាក់សំាង​កុមារ​អាយុ​ចាប់​ពី​ពីរ​ឆ្នាំ​ឡើង។ អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​តំណាង​មីយ៉ាន់ម៉ា​នៅ​មហាសន្និបាត។ មេដឹកនាំ​យោធា​ហ្គីណេ​សន្យា​បង្កើត​រដ្ឋាភិបាល​សហភាពជាតិ និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG