ព័ត៌មានអំពីកម្ពុជាមានដូចជា សហជីពកំណត់តួលេខដំឡើងប្រាក់ឈ្នួល២២,២ដុល្លារសម្រាប់ឆ្នាំ២០២២ ដើម្បីចរចាជាមួយភាគីរោងចក្រ។ សង្គមស៊ីវិលជំរុញឲ្យពង្រឹងតម្លាភាព និងប្រសិទ្ធភាពនៃការប្រមូលពន្ធលើរថយន្តដាក់ស្លាកលេខស្ថាប័នរដ្ឋ។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ការដើរប្រញ្ចាសសម័យ៖ ការតស៊ូរបស់ស្រ្តីដើម្បីផ្លាស់ប្តូរឥរិយាបថយុវវ័យនិងជួយបរិស្ថាន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សេតវិមានសន្យាជាថ្មីថានឹងជម្លៀសពលរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថាន។ លោក Blinken ទៅប្រទេសកាតា និងអាល្លឺម៉ង់ដើម្បីពិភាក្សាកិច្ចការទូតអំពីអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់ប្រកាសជ័យជម្នះនៅក្នុងតំបន់ Panjshir Valley។ ទាហានហ្គីណេអះអាងថា ពួកគេបានធ្វើរដ្ឋប្រហារបានជោគជ័យ។ មនុស្ស៣នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលី។ ភាពអត់ធ្មត់ខាងយុទ្ធសាស្ត្រក្លាយជាភាពក្រេវក្រោធចំពោះការយឺតយ៉ាវនៃកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិន៕