ព័ត៌មានអំពីកម្ពុជាមាន របាយការណ៍៖ កម្ពុជាបាត់បង់ព្រៃឈើប្រមាណ៣៧%នៅទីតាំងគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី «តើព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន ប៉ះពាល់ដល់ការឈរជើងរបស់អាមេរិកនៅអាស៊ីដែរឬទេ?»។ រីឯព័ត៌មានអន្តរជាតិវិញមាន អភិបាលរដ្ឋធានីកាប៊ុលបន្តដឹកនាំកិច្ចការដដែល បន្ទាប់ក្រុមតាលីបង់បានដណ្តើមកាន់កាប់អំណាច។ ក្រុមហ៊ុនអវកាសអូស្ត្រាលីនិងតៃវ៉ាន់ចេញគម្រោងបង្ហោះរ៉ុក្កែតពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ។ ក្រាហ្វិកពន្យល់៖ សិទ្ធិបោះឆ្នោតនៅសហរដ្ឋអាមេរិក មុននិងក្រោយច្បាប់សិទ្ធិបោះឆ្នោតឆ្នាំ១៩៦៥។ ប្រទេសអ៊ូហ្គាន់ដានិងអាមេរិកបញ្ជាក់ថាអ៊ូហ្គាន់ដានឹងទទួលជនជាតិអាហ្វហ្គានីស្ថាន២ពាន់នាក់ឱ្យរស់នៅបណ្តោះអាសន្ន។ ភូមិមួយក្នុងប្រទេសម៉ាឡាវីទទួលរង្វាន់ដោយសារការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់និងការស្លាប់៕