ព័ត៌មានអំពីកម្ពុជាមានដូចជា ៤ឆ្នាំនៃការចោទប្រកាន់ មេធាវីលោក កឹម សុខា បន្តជំរុញឲ្យពន្លឿនសវនាការ ដើម្បីបង្ហាញ«ការផ្សះផ្សាជាតិ»។ គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងចោទគ្នាអំពីការព្យាយាមបំបែកផ្ទៃក្នុងរបស់ខ្លួន។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«តើព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន ប៉ះពាល់ដល់ការឈរជើងរបស់អាមេរិកនៅអាស៊ីដែរឬទេ?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកត្រូវបានរំឭកអំពីការបន្សល់ទុកសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន«ដ៏ច្រើន»នៅអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកនៅសង្ស័យក្រុមតាលីបង់ក្នុងការជួយការប្រឆាំងនឹងភេរវកម្ម។ លោក Biden ប្រាប់ប្រធានាធិបតីអ៊ុយក្រែនអំពីការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក។ អ.ស.ប. ប្រុងប្រៀបសម្រាប់អពយពនៃជនភៀសខ្លួនអាហ្វហ្គានីស្ថាន៥សែននាក់៕