ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍ថ្មីចោទរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់នានាដើម្បីរឹតត្បិតកាន់តែខ្លាំងសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត។ របាយការណ៍ក្រសួងកសិកម្ម៖ គ្រោះរាំងស្ងួតបំផ្លាញស្រូវជាង ១៧ម៉ឺនហិកតាក្នុងរយៈពេល៨ខែ។ សាច់ញាតិសពអ្នកកើតកូវីដ៖ ភាពមិនស្ងប់ក្នុងចិត្តនិងក្តីបារម្ភពីការច្រឡំសពនិងធាតុ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់ព្រមានការឈ្លានពានអាហ្វហ្គានីស្ថាននាពេលអនាគត និងស្នើអន្តរជាតិឲ្យទទួលស្គាល់ការដឹកនាំរបស់ខ្លួន។ ប្រមុខអ.ស.ប.ព្រមានថា «មហន្តរាយមនុស្សធម៌ជិតកើតឡើង» នៅអាហ្វហ្គានីស្ថាន។ ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកពេញវ័យជាងពាក់កណ្តាលជឿថា ការសម្រេចដកកងទ័ពចេញពីអាហ្វហ្គានីស្ថានគឺ«ត្រឹមត្រូវ»។ អ.ស.ប.ថា គ្រោះមហន្តរាយធាតុអាកាសនិងអាកាសធាតុកើនឡើង៥ដងក្នុងពេល៥០ឆ្នាំកន្លងមក។ លោក Biden ថ្លែងការពារការសម្រេចរបស់លោកក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ៕