ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ចំអកឲ្យសហរដ្ឋអាមេរិកថា «ចាញ់» សង្រ្គាមនៅអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចោទលោក សម រង្ស៊ី ថាផ្សាយព័ត៌មានក្លែងក្លាយជុំវិញការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «អ្នកឃ្លាំមើលឆ្លុះបញ្ចាំងគោលនយោបាយការបរទេសអាមេរិក ហើយប្រៀបធៀបការចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានរបស់ក្រុមតាលីបង់ទៅនឹងក្រុមខ្មែរក្រហមនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកថា កិច្ចប្រឹងប្រែងជម្លៀសរបស់ខ្លួននៅអាកាសយានដ្ឋានក្រុងកាប៊ុល«គ្មានការបង្អាក់» ដោយសារការវាយប្រហាររ៉ុក្កែតឡើយ។ ក្រុមតាលីបង់ជិតឈានដល់ការបង្កើតគណៈរដ្ឋមន្រ្តី និងប្រកាសរដ្ឋាភិបាលថ្មី។ លោក Biden ផ្តល់កិត្តិយសដល់ទាហានអាមេរិកាំងដែលត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន។ អ្នកជំនាញកំពូលសហរដ្ឋអាមេរិកផ្នែកជំងឺឆ្លងជំរុញពលរដ្ឋឲ្យចាក់វ៉ាក់សាំងកូវីដ១៩។ ព្យុះសង្ឃរា Ida ចុះខ្សោយឥទ្ធិពល ប៉ុន្តែនៅតែជាការគំរាមកំហែង។ ទីភ្នាក់ងារអង្គការសហប្រជាជាតិឃ្លាំមើលបរមាណូថា សកម្មភាពជាថ្មីនៅរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរកូរ៉េខាងជើងជាកង្វល់ខ្លាំង៕