ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៥ សីហា ២០២១


ព័ត៌មានពេលរាត្រី៖ ២៥ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជំនន់​ទឹក​ភ្លៀង​នៅ​ក្រុង​ព្រះសីហនុ​សម្លាប់​មនុស្ស​ម្នាក់ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ។ មន្រ្តី​កម្ពុជា និង​អ្នក​ជំនាញ​អ.ស.ប ត​ទល់​គ្នា​ជុំវិញ​ក្តី​បារម្ភ​អំពី​ការ​កាត់​ទោស​លោក ​រ៉ុង ឈុន។ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​សៀវ​ភៅ​«នរោត្តម​សីហនុ និង​ជូ អេន​ឡាយ» សរសេរ​ដោយ​អតីត​ទី​ប្រឹក្សា​របស់​សម្តេច​សីហនុ។ រដ្ឋាភិបាល​កម្ពុជា​ដាក់​ផែន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឲ្យ​រួច​រាល់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី ​Harris ​ផ្តល់​ការ​គាំទ្រ​ដល់​វៀតណាម​ទប់ទល់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សហរដ្ឋ​អាមេរិក​នឹងបញ្ចប់​ការ​ហោះហើរ​ជម្លៀស​ពលរដ្ឋ​ពី​​អាហ្វហ្គានីស្ថាន​​ឱ្យ​បាន​​មុន​ថ្ងៃ​ផុត​កំណត់​ទី៣១​ ខែ​សីហា។ សមាជិក​សភា​អាមេរិក​ទៅ​ទស្សនា​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ​ចំ​ពេល​មាន​ការ​ខិតខំ​ជម្លៀស។ រដ្ឋ​សភា​​អាមេរិក​អនុម័ត​ច្បាប់​ស្តីពី​សុវត្ថិភាព​សង្គម​របស់​លោក Biden។ អ៊ីស្រាអែល​នឹង​ជំរុញ​ជំហរ​តឹងរ៉ឹង​ចំពោះ​អ៊ីរ៉ង់​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អាមេរិក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG