ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ២៣​ សីហា ២០២១


ព័ត៌មានពេលរាត្រី៖ ២៣​ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ស ខេង ទៅ​ប្រទេស​បារាំង ក្រោម​ហេតុផល​មាន​ធុរៈ​ផ្ទាល់​ខ្លួន។ អាជ្ញាធរ​ឃាត់​ខ្លួន​ជន​បរទេស​ជាង​១០០​នាក់ សង្ស័យ​លួច​បើក​​​​ល្បែង​អន​ឡាញ។ លោក សម រង្ស៊ី​ ទស្សន​កិច្ច​នៅ​អាមេរិក ​ជំរុញ​ឲ្យ​ស្តារ​​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ការ​ពិនិត្យ​មើល​លទ្ធផល​នៃ​យុទ្ធនាការ​ដោះស្រាយ​សំណុំ​រឿង​កក​ស្ទះ​នៅ​តុលាការ»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកស្រី​ Kamala Harris ​​​ថា​ ​អាមេរិក​​កំពុង​ផ្តោត​លើ​ការ​ជម្លៀស​នៅ​អាហ្វហ្គានីស្ថាន​​ ហើយ​ប្តេជ្ញា​រក្សា​សមុទ្រ​ចិន​ខាងត្បូង​​ឱ្យ​បើក​ចំហ។ ការ​ផ្ទុះ​អាវុធ​នៅ​អាកាសយានដ្ឋាន​ក្នុង​ក្រុង​កាប៊ុល​សម្លាប់​មនុស្ស​ម្នាក់​ ខណៈ​ក្រុម​តាលីបង់​​ឡោម​ព័ទ្ធ​​ខេត្ត Panjshir។ លោក Biden ​ថា ​ចំនួន​អ្នក​​ត្រូវ​ជម្លៀស​ពី​ទីក្រុង​កាប៊ុល​​ក្នុង​មួយ​ថ្ងៃៗ​មាន​ការ​ប្រែប្រួល។ អតីត​យុទ្ធជន​យោធា​អាមេរិកាំង​«តក់ស្លុត»​នឹង​ការ​ចូល​កាន់កាប់​យ៉ាង​រហ័ស​របស់​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន។ វៀតណាម​​​ពង្រាយ​កងទ័ព​ដើម្បី​ពង្រឹង​វិធានការ​បិទ​ខ្ទប់​ក្នុង​ទីក្រុង​ហូជីមិញ។ ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ឦសាន​សហរដ្ឋ​អាមេរិក​ ខណៈ​ព្យុះ​ត្រូពិក​ Henri ​ឡើង​គោក៕

XS
SM
MD
LG