ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្សជិត១០០នាក់ត្រូវបញ្ជូនទៅតុលាការក្នុង៣សប្តាហ៍នៃការរឹតបន្តឹងប្រឆាំងវីរុសបំប្លែងថ្មី Delta។ តុលាការកាត់ទោសបុរសដែលប្រកាសយកម៉ាស់ពាក់ឲ្យមាន់ ជាប់ពន្ធនាគារ១៨ខែ នាំឲ្យមានការរិះគន់។ ដំបូន្មានលោក ស្រី បណ្តូល បានក្លាយជាត្រីវិស័យនិងពន្លឺជីវិតដល់កូនសិស្សសិល្បៈគំនូរកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តួកគីបង្កើនការប្រឹងប្រែងដើម្បីបញ្ចៀសអពយពអ្នកភៀសខ្លួនអាហ្វហ្គានីស្ថាន។ អតីតយុទ្ធជនយោធាអាមេរិកាំង«តក់ស្លុត»នឹងការចូលកាន់កាប់យ៉ាងរហ័សរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន។ ប្រទេសអូស្ត្រាលីមានករណីឆ្លងជំងឺកូវីដ១៩ឡើងខ្ពស់។ មេដឹកនាំយោធាប្រឈមការលំបាកស្តីពីកម្មវិធីចាក់វ៉ាក់សាំងនៅមីយ៉ាន់ម៉ា។ អ្នកកាសែតអាហ្វហ្គានីស្ថានម្នាក់ដែលចង់រកកន្លែងសុវត្ថិភាពថា«ខ្លួនអស់សង្ឃឹម»។ មេប៉ូលិសអាហ្វហ្គានីស្ថានត្រូវបានជួយសង្គ្រោះពីទីក្រុងកាប៊ុល។ ប៉ូលិសវិមានសភាអាមេរិកចាប់បុរសម្នាក់ដែលអះអាងមិនពិតថាមានគ្រាប់បែក។ ប្រទេសបួគីណាហ្វាសូកាន់ទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីការសម្លាប់រង្គាលដោយក្រុមជីហាដ៕