ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលរាត្រី៖ ១៧ សីហា ២០២១


ព័ត៌មានពេលរាត្រី៖ ១៧ សីហា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:59:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មួយ​សប្តាហ៍​ចុង​ក្រោយ មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់​ត្រូវ​«អប់រំ​និង​ពិន័យ» ខណៈ​៥០​នាក់​បញ្ជូន​ទៅ​តុលាការ រឿង​បំពាន​បម្រាម​កូវីដ​១៩។ គ្រួសារ​និង​ក្រុម​សិទ្ធិ​មនុស្ស​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​អ្នក​ផ្សេង​ទៀត មុន​ពេល​តុលា​ការ​ប្រកាស​សាល​ក្រម។ មេធាវី​លោក ​ខៀវ សំផន ​អះ​អាង​ថា​«ភស្តុ​តាង​មិន​គ្រប់​គ្រាន់»​ក្នុង​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​សម្លាប់​ជន​ជាតិ​វៀតណាម។ អ្នក​វិភាគ​ជំរុញ​ឱ្យ​ចិន និង​កម្ពុជា​ពិចារណា​ឡើង​វិញ​លើ​កញ្ចប់​សំណង​ពាក់ព័ន្ធ​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហ​រដ្ឋ​អាមេរិក​នឹង​រក្សា​វត្តមាន​ការទូត​នៅ​អាកាស​យានដ្ឋាន​កាប៊ុល​ ដរាបណា​មាន​សុវត្ថិភាព។ ព្យុះ​ត្រូពិក​ធ្វើ​ឲ្យ​មាន​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ហៃទី ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីគ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង។ រដ្ឋបាល​របស់​លោក ​Biden ​ជំរុញ​ប្រជាជន​អាមេរិកាំង​ឲ្យ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដូស​ទី ៣។ មេ​ដឹកនាំ​ហុងកុង​ថា ក្រុម​ខុសច្បាប់​គួរតែ​ត្រូវ​រំលាយ។ ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​តួកគី​កើន​ឡើង​ដល់ ​៧៧​នាក់។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ក្រុម​តាលីបង់​ការពារ​អាយុជីវិត​ពលរដ្ឋ​អាហ្វហ្គានីស្ថាន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG